ក្ដៅៗ! បុរសចំណាស់ម្នាក់ យកសាំងចាក់ស្រោចដុតខ្លួនឯង ឆេះយ៉ាងសន្ធោរសន្ធៅ ផ្អើលអ្នកវាលរេញទាំងព្រឹក

0

ភ្នំពេញ៖ បើតាមព័តមានបឋម បានឲ្យដឹងថា បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ មានអាយុប្រហែល ៤០ឆ្នាំ បានយកសាំងមកចាក់ស្រោច ដុតខ្លួនឯង បណ្តាលឲ្យ យ៉ាងឆេះសន្ធោរសន្ធៅ រលួយរោលពេញខ្លួនប្រាណ ផ្អើលអ្នកវាលរេញទាំងព្រឹក ។ ករណីនេះបានបង្កការភ្ញាក់ផ្អើល កាលពីម៉ោង ៧៖២០នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅចំនុចរង្វង់មូលវាលរេញ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះបានរងរបួសធ្ងន់ ត្រូវបានកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋជួយអន្តរាគមន៌បាញ់ពន្លត់ភ្លើង និងដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ វាលរេញ ៕