ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានដឹងថា ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៤នាក់បន្ថែមទៀត ពាក់ព័ន្ធព្រឹត្តិការណ៍សគមន៍២០ កុម្ភៈ ក្នុងនោះមានជនជាតិខ្មែរចំនួន៧នាក់ និង១៧នាក់ទៀត ជាជនជាតិ ចិននិងវៀតណាម។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១០១១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន៥១៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសរុបចំនួន៤៩៣នាក់ (គ្មានអ្នកស្លាប់)៕



