ភ្នំពេញ៖ បន្ទាប់ពីបានចាក់វ៉ាក់សាំងការពារជំងឺ កូវីដ១៩ បានរយៈពេលបីថ្ងៃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់អោយដឹងថា សុខភាពរបស់សម្ដេច មានភាពល្អធម្មតា បន្ទាប់ពីការចាក់វ៉ាក់សាំង រយៈពេល៣ថ្ងៃកន្លងមក។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ជូនបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! បន្ទាប់ពីការចាក់វ៉ាក់សាំង រយៈពេល៣ថ្ងៃកន្លងមក សុខភាពរបស់ខ្ញុំនៅរក្សាភាពធម្មតា គ្រាន់តែងងុយដេកបន្តិច នៅថ្ងៃទី១។ ខ្ញុំនៅតែបន្តធ្វើកិច្ចការជាធម្មតា មិនមានអ្វីរាំងស្ទះនោះទេ។ សូមអរគុណចំពោះជនរួមជាតិ ដែលយកចិត្តទុកដាក់ លើសុខភាពរបស់ខ្ញុំ»។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងភរិយា កាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra Zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត ៕