ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកំលាំងអធិការដ្ឋាន នគរបាលស្រុកភ្នំស្រួច ធ្វើការឃាត់ខ្លួនជាក់ស្ដែង បញ្ជូនមកការិយាល័យជំនាញខេត្ត ចាត់ការបន្ដ ក្រោយធ្វើសកម្មភាព ចាប់រំលោភក្មេងស្រី មិនបានសម្រេចដោយម្តាយជន រងគ្រោះបានមកទាន់ រួចបានមកដាក់បណ្ដឹងឱ្យសមត្ថកិច្ច ជួយអន្ដរាគមន៍ភ្លាមៗ។
យោងតាម ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោ ង១០:០០នាទី សមត្ថកិច្ចនគរបាលស្រុក បានទទួលពាក្យបណ្តឹង ពីឈ្មោះ ស.ន ភេទស្រី អា យុ ៣៣ រស់នៅភូមិព្រំតោស ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្ដឹងពីឈ្មោះ ម៉ែន ចន្ថា ហៅត្រួក ភេទប្រុស អាយុ៥៨ឆ្នាំ(ត្រូវជាឪពុកក្មេក) រស់នៅភូមិឃុំជាមួយគ្នា ។
វេលាម៉ោង០៧:៤០នាទីព្រឹក ថៃ្ងខែឆ្នាំដដែល នៅចំណុចផ្ទះរបស់ជនសង្ស័យឈ្មោះ ម៉ែន ចន្ថា បានធ្វើសកម្មភាពចាប់រំលោភ ជនរងគ្រោះ ឈ្មោះ Y R N អាយុ១២ឆ្នាំ មិនបានសម្រេច ដោយម្តាយជនរងគ្រោះ បានមកទាន់ រួចបានមកដាក់បណ្ដឹង ឱ្យសមត្ថកិច្ច ជួយអន្ដរាគមន៍ភ្លាមៗ ។
លោកវរសេនីយ៍ឯក សាយ ប៊ុនថន អធិការនគរបាលស្រុក បានឱ្យដឹងថាក្រោយទទួលបាន បណ្ដឹងពីជនរងគ្រោះ លោកបានបញ្ជាផ្នែកព្រហ្មទណ្ឌ កោះហៅនាំជនសង្ស័យខាងលេី មកកាន់អធិការដ្ឋាននគរបាល ស្រុកភ្នំស្រួច ដើម្បី សាកសួរ ជនសង្ស័យបានឆ្លើយសារភាព នៅចំពោះមុខថាខ្លួនពិតជាបានប្រព្រឹត្ត ដូចការចោទប្រកាន់ពិតមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលស្រុក កសាងសំណុំរឿងបញ្ជូន មកកាន់ការិយាល័យជំនាញខេត្ដ ចាត់ការតាមនីតិវិធី ៕