ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៧ ខែមីនានេះ បានចេញសេចក្ដីជូនដំណឹងមួយ ប្រាប់ដល់ម្ចាស់ក្លឹប អន្តរជាតិជូហាវ និងផ្ទះស្នាក់នៅ ខាងក្រោយក្លឹប ស្ថិតនៅផ្លូវសន្តិភាព ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុឲ្យផ្អាកអាជីវកម្ម ជាបណ្ដោះអាសន្ន ក្រោយរកឃើញភ្ញៀវ ឆ្លងជំងឺកូវីដ១៩ ។
