ភ្នំពេញ៖ ម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព អ៊ឹម សុភី ស្ថិតនៅភូមិ៣ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩និងត្រូវបានដាក់ឲ្យព្យាបាល នៅមន្ទីរពេទ្យខេត្តព្រៃវែង។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៧ មីនានេះ បានឲ្យដឹងបន្ថែមថា ឈ្មោះ អ៊ឹម សុភី ជាគ្រូពេទ្យបម្រើការងារ នៅមន្ទីរពេទ្យបង្អែកអ្នកលឿង ផងដែរ។ ពាក់ព័ន្ធហេតុការណ៍នេះ រដ្ឋបាលបានចាត់តាំងបន្ទាន់ ដល់មន្ទីរសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធដឹកនាំ ចុះស្រាវជ្រាវកំណត់មុខសញ្ញា ដែលពាក់ព័ន្ធរួមមាន៖
១.មន្រ្តីបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍
២.អ្នកដែលបានមកសម្រាកនិងពិនិត្យព្យាបាលនៅមន្ទីរសម្រាកព្យាបាលនិងសម្ភព អ៊ឹម សុភី
៣.ក្រុមគ្រួសារ ប្រពន្ធ កូន និងអ្នករស់នៅជាមួយឈ្មោះ អ៊ឹម សុភី
៤. អ្នកដែលមានការពាក់ព័ន្ធផ្សេងៗទៀត ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ក្នុងសហគមន៍ រដ្ឋបាលខេត្តព្រៃែង សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋដែលពាក់ព័ន្ធ នឹងម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព អ៊ឹម សុភីគិតចាប់តាំងពីថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ ២០២១សូមសហការជាមួយសមត្ថកិច្ច និងមន្ទីរជំនាញដោយត្រូវទៅ ពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកអ្នកលឿង ៕