ភ្នំពេញ ៖ ស្ត្រីបំរើខារ៉ាអូខេម្នាក់ចេញពីផឹកស៊ីជាមួយមិត្តភក្តិពេលល្ងាចលុះព្រឹកឡើងអាការមិនស្រួលខ្លួនដឹកទៅពេទ្យបណ្តាលស្លាប់នៅវេលាម៉ោង៦ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត។
មន្ត្រីនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា៖ស្ត្រីរងគ្រោះមានឈ្មោះ អ៊ិន ស្រីមុំ អាយុ២៣ឆ្នាំ(មុខរបបបម្រើហាងខារ៉ាអូខេ) ស្នាក់នៅបន្ទប់ជួលភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ឪពុកឈ្មោះ ទេព វណ្ណឌី ម្តាយឈ្មោះ អ៊ិន គា រស់នៅភូមិ.ឃុំស្វាយចោរ ស្រុកព្រៃក្បាស់ ខេត្តតាកែវ។
មន្ត្រីនគរបាល បានបញ្ជាក់ថា តាមសំដីស្ត្រីឈ្មោះ ពេញ ភឿនវណ្ណា អាយុ២ឆ្នាំ(ជាមិត្តភក្តិ)ស្នាក់នៅជាមួយគ្នាបានអោយដឹក គឺស្ត្រីរងគ្រោះឈ្មោះ អ៊ិន ស្រីមុំ កាលពីល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ បានទៅផឹកស៊ីជាមួយមិត្តភ័ក្ត៥ទៅ៦នាក់នៅខារ៉ាអូខេមួយកន្លែងនៅក្រុងប៉ោយប៉ែតរហូតដល់ម៉ោង៤ជិតភ្លឺបានត្រឡប់មកដល់បន្ទប់វិញ។
មន្ត្រីនគរបាលបានបញ្ជាក់ថា ក្រោយពេលស្ត្រីរងគ្រោះ ឈ្មោះ អ៊ិន ស្រីមុំ ដល់បន្ទប់វិញភ្លឺនាងពោលមិនស្រួលខ្លួនហើយបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតបណ្តាលអោយស្លាប់នៅវេលាម៉ោង៦ព្រឹកទោះជាក្រុមគ្រូពេទ្យជួយសង្គ្រោះអស់ពីលទ្ធភាពមិនអាចសង្គ្រោះបាន ត្រូវបានតម្កល់ទុកនៅមន្ទីពេទ្យរងចាំសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី៕