ខឹងម្ដាយជេរស្ដីប្រដៅ! កូនអត់កំណើត វាយម្ដាយបង្កើត របួសភ្នែក និងពកក្បាល

0

ភ្នំពេញ៖ ហេតុការណ៍ដែលនឹកស្មាន មិនដល់មួយបានកើតឡើងកាលពីថ្ងៃទី៦ មីនា ឆ្នាំ ២០២១នៅចំណុច ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពតខេត្តកំពត ដោយកូនប្រុសចិត្តតិរច្ឆាន ហ៊ានវាយម្ដាយបង្កើត ខ្លួនឯង បណ្ដាលឲ្យរបួស យ៉ាងដំណំគ្រាន់ តែម្ដាយស្ដីប្រដៅណែនាំ ឲ្យរកការងារធ្វើសោះ។

អាវុធហត្ថខេត្តកំពត បានឲ្យដឹងថាជនសង្ស័យ ឈ្មោះ ហូ រស្មី ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដមានទីលំនៅ ភូមិ សង្កាត់ កើតហេតុខាងលើ បានធ្វើសកម្មភាព វាយទៅលើ ជនរងគ្រោះឈ្មោះ ធីម សោភ័ណ្ឌ ភេទ ស្រី អាយុ៤៥ឆ្នាំ ( ជាម្តាយបង្កើត)បណ្តាលឲ្យរងរបួសភ្នែក និងពកក្បាល ។ មូលហេតុ ខឹងម្តាយជេរស្តីប្រដៅ ណែនាំឲ្យរកការងារធ្វើ ហើយជនសង្ស័យ ធ្លាប់ប្រើប្រាស់គ្រឿងញៀន។

ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យ ព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស អហ ខេត្តកំពត ធ្វើការឃាត់ខ្លួន ដើម្បីចាត់ការទៅតាមនីតិវិធី ៕