បញ្ជួនស្រ្តីជនជាតិថៃ ម្នាក់ ទៅកាន់នាយកដ្ឋានជំនាញ ក្រោយលួចឆ្លងដែន ចូលកម្ពុជា ​ដោយខុសច្បាប់

0

ភ្នំពេញ៖ ស្រ្តីជនជាតិថៃម្នាក់ ត្រូវបានស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ចាប់បញ្ជួនទៅកាន់អគ្គនា​យ​កដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ​ ដេីម្បីចាត់ការតាមផ្លូវច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដោយស្រ្តីរូបនេះបានលួចឆ្លងដែន ចូលមកប្រទេសកម្ពុជា ​ដោយខុសច្បាប់ ។

យោងតាមស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានអោយដឹងថា នៅថ្ងៃទី​៧​ ខែ​មីនា​ ឆ្នាំ​២០២១ នេះតាមយោ​បល់​ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម សាន​ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង​ លោមឧត្តមសេនីយ៍ត្រី​ ដាញ់​ អេងប៊ុនចាន់​ ស្នងការរងផែនការងារ អន្តោប្រវេសន៍បាន​ដឹកនាំមន្រ្តីការិយាល័យជំនាញ​ នាំខ្លួនស្រ្តីជាជនបរទេសម្នាក់ឈ្មោះ​ ខុងក្រាថូក​ សុផា​ អាយុ​២៦ឆ្នាំ​ រសនៅខេត្តស្រះកែវ​ ប្រទេសថៃ​(ជនជាតិថៃ)ដែលបានលួបលួចឆ្លងដែន ចូលមកប្រទេសកម្ពុជា​ ដោ​យខុសច្បាប់​នាពេលកន្លងទៅ​ ហេីយត្រូវបានសមត្ថកិច្ច នគរបាលច្រកទ្វារអន្តរជាតិគីឡូ១៣​ និងសមត្ថកិច្ចនគរបាលស្រុកសំពៅលូន ឃាត់ខ្លួនសាកសួរ​និង​នាំទៅធ្វេីចត្តាឡីស័ក​ស្របតាមវិធានសុខាភិបាលនៅទីនោះ​។

ដោយមិនមានពាក់ព័ន្ធ ករណីឆ្លងជម្ងឺកូវីត១៩​ ស្រី្តរូបនេះត្រូវបានទទួលនូវ ការផាកពិន័យស្របតាមអនុក្រិត្យ របស់រាជរដ្ឋាភិបាល ហេីយពេលនេះ ស្រី្តជាជនបរទេសរូបនេះ ត្រូវបានបញ្ជូនគាត់ ទៅកាន់អគ្គនា​យ​កដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ​ ដេីម្បីចាត់ការតាមផ្លូវច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ៕