ភ្នំពេញ៖ ក្រោយឃើញទិដ្ឋភាព ប្រជាពលរដ្ឋ សម្រុកមកចាក់វ៉ាក់សាំង កូវីដ១៩ ដោយឈរប្រជ្រៀតគ្នា គ្មានគម្លាតសុវត្ថិភាពសង្គម នៅព្រឹកថ្ងៃអាទិត្យ ទី ៧ មីនា ២០២១ នៅ ពេទ្យកុមារជាតិ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ចង់ពេទ្យស្រែក ចង់រយះមេក្រូ អោយរក្សាគម្លាត ស្រេចតែគាត់មិនស្តាប់។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរបញ្ជាក់ លើគេហទំព័រហ្វេសប៊ុកថា “ចង់ពេទ្យស្រែកចង់រយះមេក្រូ អោយរក្សាគម្លាត ស្រេចតែគាត់មិនស្តាប់”។
ទាក់ទិនបញ្ហានេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ក៏បានអំពាវនាវដល់ អ្នកដែលទទួលវ៉ាក់សាំង ការពារកូវីដ១៩ សូមអញ្ជើញទៅទទួលយកវ៉ាក់សាំង នៅទីតាំងដែលនៅជិតផ្ទះរបស់ខ្លួន ចៀសវាងមកប្រមូលផ្តុំ កកកុញ ចាក់នៅតាមមន្ទីរពេទ្យ របស់រដ្ឋធំៗ ៕