ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ច នគរបាល ធ្វើការចាប់ខ្លួនក្រោយពីបាន បង្កអំពើហិង្សា ដោយចេតនា វាយប្រពន្ធ និងកូនតូច បណ្តាលឲ្យរងរបួស ពេញខ្លួនកាលពីថ្ងៃទី៥ ខែមិនា ឆ្នាំ២០២១ ស្ថិតនៅភូមិសំរោង ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ ។
ប្រភពព័ត៌មាន បានឲ្យដឹងថាជនបង្ករ ឈ្មោះផុន សុភិន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ នៅមុនពេលកើតហេតុ បុរសជាប្តី(ជនបង្ក)បានស្រវឹងស្រាជោគជាំ ហើយបានរករឿងប្រពន្ធ រួចក៍ទាញដំបងឫស្សី មកវាយប្រពន្ធនិងកូនតូច អាយុទើបតែ២ឆ្នាំ បណ្តាលឲ្យរងរបួស ពេញខ្លួន។ក្រោយកើតហេតុកម្លាំងផ្នែកជំនាញ បានឃាត់ខ្លួនជនបង្ក និងដកហូតវត្ថុតាង តាមពាក្យបណ្តឹង របស់ជនរងគ្រោះ យកមកកសាងសំណុំរឿង ដើម្បីចាត់ការបន្ត ទៅតាមនិតិវិធីច្បាប់៕