កំពុងជប់លៀងផឹកស៊ីសប្បាយ មិនដឹងមានរឿងអ្វីឪពុកក្មេក ទាញបំពង់ទីប វាយក្បាលកូនប្រសារប្រាវ

0

ភ្នំពេញ៖ សមត្ថកិច្ចបានធ្វើការចាប់ខ្លួន ឪពុកក្មេក ដែលប្រើហិង្សា ដោយយកបំពង់ទីប វាយក្បាលកូនប្រសារ អោយរបួសធ្ងន់ក្នុងជម្លោះ ពេលផឹកស៊ីជប់លៀង បង្កក់កូន នៅល្ងាចថ្ងៃទី៦ ខែមិនា នៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល។ ជនដៃដល់ត្រូវបាន នគរបាលព្រហ្មទណ្ឌ ស្រុកស្នួល ចាប់ខ្លួនភ្លាមៗបន្ទាប់ពីបង្កហេតុ។

ជនរងគ្រោះឈ្មោះ មឿន សុភ័ក្រ អាយុ២៨ឆ្នាំ រស់នៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ (របួសធ្ងន់) ត្រូវជាកូនប្រសារ ។ ចំណែក ជនដៃដល់ឈ្មោះ ហ៊ាម ហៀប អាយុ៤៧ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា (ត្រូវជាឪពុកក្មេក) ៕