កុំយកគំរូតាមឲ្យសោះ! ឪពុកម្ដាយខំសន្សំលុយទិញម៉ូតូ ឲ្យជិះរៀន តែក្រុមក្មេងទំនើងទាំងនេះ យកទៅបង្ហោះលេង សំញ៉ែងគ្នាទៅវិញ

0

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៥និង៤៥នាទី នៅចំនុចក្នុងបុរីពិភពថ្មីកំបូល១ មានក្រុមក្មេងទំនើង មានគ្នាចំនួន៤នាក់ ប្រើប្រាស់ម៉ូតូចំនួន៣គ្រឿង បានធ្វើសកម្មភាពបង្ហោះម៉ូតូ ទៅវិញទៅមក ក្នុងបុរីពិភពថ្មី កំបូល១ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល ដោយទទួលបានការរាយការណ៍ ពីប្រជាពលរដ្ឋល្អ កម្លាំងប៉ុស្ដិ៍នគរបាល រដ្ឋបាលកន្ទោកបានចុះចាំឃ្លាំមើល ក៏ប្រទះឃើញក្រុមក្មេងទំនើង បង្ហោះម៉ូតូ ភ្លាមនោះ កម្លាំងយើងបានឃាត់នាំ យកមកប៉ុស្ដិ៍ ដើម្បីធ្វើការសាកសួរ អប់រំណែនាំ និងបានឲ្យអាណាព្យាបាល ក្មេងទំនើង ទាំង០៤នាក់ មកធានាយកកូនៗ ពួកគាត់ទៅអប់រំបន្តវិញ។

យោងតាមអធិការខណ្ឌកំបូល បានឲ្យដឹងថាក្មេងទំនើង ទាំង៤នាក់ មានឈ្មោះដូចខាងក្រោម៖
១/ឈ្មោះ លាង ម៉េងហ៊ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២/ឈ្មោះ ដែន ធា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិបឹងកំបោក សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
៣/ឈ្មោះ ឃុន ហុង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
៤/ឈ្មោះ ជុជ សុជាតិ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

វត្ថុតាងម៉ូតូចំនួន០៣គ្រឿង៖
១/ម៉ូតូ ហុងដាឌ្រីម ០២គ្រឿង
២/ម៉ូតូ ហុងដាបីត ០១គ្រឿង៕