មិនទាន់ថមថយទេ! រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៣៤នាក់ បន្ថែមទៀតហើយ

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែមីនានេះ បានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣៤នាក់ បន្ថែមទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៣១នាក់ និងអ្នកដំណើរពីបរទេស៣នាក់ ចំណែកអ្នកជំងឺដែលព្យាបាល ជាសះស្បើយ មានចំនួន១៩នាក់ផងដែរ។

សូមបញ្ចាក់ថា គិតត្រឹមព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន៩៨៧នាក់ ចំណែក អ្នកជាសះស្បើយ ៥១០ នាក់និងអ្នកកំពុងព្យាបាល ៤៧៦នាក់ ៕