អីយ៉ាស់! យកម៉ូតូទៅបញ្ចាំហើយ ដោយខ្លាចម្ដាយស្ដីបន្ទោស បែកគំនិតលួចម៉ូតូគេ មកជំនួសទៅវិញ

0

ភ្នំពេញ ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌ ស្រុកសំរោងទង នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បានធ្វើការស្រាវជ្រាវឃាត់ខ្លួន យុវជនម្នាក់ពាក់ព័ន្ធ ករណីលួចម៉ូតូ ។

យោងតាមអគ្គស្នងការនគរបាលជាតិ បានងោយដឹងថា ជនសង្ស័យមានឈ្មោះ ម៉ែន ណាត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិផ្ចឹកជ្រុំ ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីលួចយកម៉ូតូ ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IA-.2490 ជារបស់ឈ្មោះ ជឿន ចាន់សុខហេង ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សូមរំលឹកថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦និ ង០០នាទី នៅកន្លែងផ្ញើម៉ូតូក្នុងរោងចក្រ វេនធូរ៉ា ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីបាត់ម៉ូតូមួយគ្រឿង ដោយមានការសង្ស័យ ទៅហ្នឹងយុវជនម្នាក់តាមរយៈកាមេរ៉ាសុវត្ថិភាពភាព ក្រោយពិនិត្យ និងស្រាវជ្រាវ អស់រយៈពេលជាង១៥ម៉ោង សមត្ថកិច្ចកំណត់មុខសញ្ញាសង្ស័យ បាននិងឈានទៅធ្វើការឃាត់ខ្លួន រកឃើញវត្ថុតាងម៉ូតូមួយគ្រឿង ដែលជារបស់ជនរងគ្រោះ នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ។

បើតាមការបញ្ជាក់ របស់សមត្ថកិច្ច ជំនាញឱ្យដឹងថា ជនសង្ស័យ បានយកម៉ូតូរបស់ខ្លួនទៅធ្វើការបញ្ចាំ និងគ្មានប្រាក់លោះយកមកវិញ ដោយខ្លាចម្ដាយស្ដីបន្ទោសខ្លួន បានរកវិធីលួចយកម៉ូតូ អ្នកដទៃដើម្បីយកទៅផ្ទះបន្លំ កុំអោយអាណាព្យាបាលដឹង ចៃដន្យ ពេលខ្លួនចេញមកក្បែររោងផ្ញើម៉ូតូ ស្រាប់តែឃើញម៉ូតូខាងលើទុកចោល មានសោរជាប់ស្រាប់ ខ្លួនបានធ្វើសកម្មភាព លួចយកតែម្ដង ។

បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាងម៉ូតូមួយគ្រឿង ត្រូវបានផ្នែកព្រហ្មទណ្ឌអធិការ ដ្ឋាន កសាងសំណុំរឿងបញ្ជូន មកការិយាល័យជំនាញ ចាត់ការតាមនីតិវិធី ៕