ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១នេះ បានចេញប្រកាសមួយបានអោយដឹងថា ក្រសួងបន្តរកឃើញអ្នកជំងឺកូវីដ១៩ ថ្មីចំនួន២១នាក់ថែមទៀត ខណៈអ្នកជំងឺ២នាក់ព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៩៥៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ៤៩១នាក់ និងកំពុងសម្រាកព្យាបាលសរុបចំនួន៤៦១នាក់ (គ្មានអ្នកស្លាប់)៕



