ក្ដៅៗ! ផ្អាករៀបចំកម្មវិធីអាពាហ៍ពិពាហ៍ និងពិធីជប់លៀងផ្សេងៗ  ក្នុងឃុំទាំង១១ ក្នុងស្រុកព្រះស្តេច 

0

ភ្នំពេញ៖ អភិបាលស្រុកព្រះស្ដេច បានសម្រេចផ្អាក ជាបណ្តោះអាសន្ន  កម្មវិធីអាពាហ៍ពិពាហ៍ និងពិធីជប់លៀងផ្សេងៗ នៅ ក្នុងឃុំទាំង១១ទូទាំងស្រុកចាប់ពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ តទៅ រហូត ដល់ មាន ការជូនដំណឹង ជាថ្មី។

ការសម្រេច ផ្អាក ជាបណ្តោះអាសន្ន នេះ ដោយសារ ស្ថានភាពបច្ចុប្បន្ន ជំងឺកូវីដ១៩ បាននឹងកំពុងរីករាលដាល ក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ដូច្នេះដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩៕