ភ្នំពេញ៖ក្មេងប្រុសម្នាក់ត្រូវ រថយន្តធុនធំ ម៉ាក់ហ៊ីយ៉ាន់ដាយ មួយគ្រឿងបុកស្លាប់ ខណៈក្មេងប្រុសម្នាក់នោះរត់ឆ្លងផ្លូវ។ហេតុការណ៍នេះកើតឡើង នៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៥ខែមីនាឆ្នាំ២០២១។
លោកហេង បារាំង អធិកានគរបាលស្រុកភ្នំព្រឹក បានឱ្យដឹងថា រថយន្តធុនធំម៉ាក់ហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ ព្រះសីហនុ 3A5668 បើកបរដោយឈ្មោះ កៅ ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅស្រុករុក្ខគីរី ខេត្តបាត់ដំបង។
ចំណែកក្មេងប្រុសដែលត្រូវរថយន្ត បុកស្លាប់ មានឈ្មោះ ឈុន ឌី អាយុ៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ។
បច្ចុប្បន្នរថយន្តនិងអ្នកបើកបរ បញ្ជូនទៅការិយាល័យចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋានខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

