សង្ស័យស្រវឹងស្រា បុរសម្នាក់បើកឡានយ៉ាងលឿន រេចង្កូតបុកដើមឈើ បណ្តាលឲ្យស្លាប់ភ្លាមៗ

0

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា និងបើកបក្នុងល្បឿនលឿន បានរេចង្កូតបុកដើមឈើបណ្តាល ឲ្យស្លាប់នៅកន្លែងកើតហេតុ។ ឧបទ្ទវហេតុគ្រោះថ្នាក់បានកើតឡើង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១២៖១៥នាទី ស្ថិតនៅលើផ្លូវលេខ២៥៨ ត្រង់ចំណុចចន្លោះបង្គោលគីឡូលេខ១០-១១ ស្ថិតនៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ប្រភពពីមន្ត្រីនគរបាលចរាចរណ៍ ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកកាមរី ពាក់ផ្លាកលេខ ភ្នំពេញ 2E-4023 បើកបរក្នុងទិសដៅពីត្បួងទៅជើង ក្នុងល្បឿនលឿន រេចង្កូតទៅឆ្វេងដៃបុកប៉ះដើមឈើ។ ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែង យកមធ្យោបាយពាក់ព័ន្ធទៅរក្សាទុកនៅ ដើម្បីដោះស្រាយ។ សពត្រូវបានសមត្ថកិច្ចប្រគល់ជូន ក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕