ភ្នំពេញ៖ យុវជនជានិស្សិតម្នាក់ បានលួងលោមក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ជាសង្សារ រួមភេទបានសម្រេចចំនួន ២លើក ដោយលើកទី១ គ្មានអ្នកណាឃើញ លើកទី២ម្ដាយមីង ក្មេងស្រីរងគ្រោះឃើញទាន់ ពេលកំពុងរួមរ័ក្ស ក៏ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្ដង ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ១១៖៣០នាទីយប់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅចំណុចឃ្លាំងផ្ញើររថយន្តនិងម៉ូតូ ភូមិត្រពាំងសំព័រ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ប៉ែន វីរៈ ហៅប៉ូយ ភេទប្រុស អាយុ២០ឆ្នាំ ជានិស្សិត ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកើតហេតុខាងលើ ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុទើបតែ១៤ឆ្នាំ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ក្នុងអំឡុងខែតុលា ឆ្នាំ២០២០ ជនរងគ្រោះនិងជនស្ស័យ ជាអ្នកភូមិនិងជាសង្សារនឹងគ្នា ហើយជនសង្ស័យបានលួងលោមជនរងគ្រោះ រួមរ័ក្សជាមួយគ្នា បានសម្រេច ១លើក នៅក្រោយផ្ទះជនរងគ្រោះ ។ លុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ម៉ោងប្រហែល១១ និង៣០នាទីយប់ ជនសង្ស័យបានណាត់ជនរងគ្រោះ នៅចំណុចឃ្លាំងផ្ញើររថយន្តនិងម៉ូតូខាងលើ រួមរ័ក្សជាមួយគ្នាបានសម្រេច ១លើកទៀត ហើយក៏ត្រូវមីងបង្កើតជនរងគ្រោះតាមទាន់ ស្រែកឆោឡោ ទើបជនសង្ស័យប្រញាប់រត់គេចខ្លួន ចេញពីកន្លែងកើតហេតុ ។ រហូតដល់ថ្ងៃទី៣ ខែមីនា ដដែល ជនសង្ស័យបានត្រឡប់មកផ្ទះវិញ ក៏ត្រូវមីងបង្កើតជនរងគ្រោះចាប់ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍គោករកា និងដាក់ពាក្យបណ្តឹងតែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច ធ្វើការសាកសួរ និងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការតាមច្បាប់ ៕