ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា កូវីដ-១៩ ពិតជាមហាចង្រៃ តែក៍បានផ្ដល់អោយយើងនូវ បទពិសោធន៍ល្អៗ និង កាលានុវឌ្ឍន៍ភាព ជាច្រើនណាស់ដែរ សាមគ្គីភាព ឯកភាព ឆន្ទៈម្ចាស់ការ ការទទួលខុសត្រូវ ការចូលរួមជាដើម ។
លោកអភិបាលខេត្ត បញ្ជាក់តាមហ្វេសប៊ុក នៅមុននេះបន្តិចថា «កូវីដ-១៩ ពិតជាមហាចង្រៃ តែក៍បានផ្ដល់អោយយើងនូវ បទពិសោធន៍ល្អៗ និង កាលានុវឌ្ឍន៍ភាព ជាច្រើនណាស់ដែរ សាមគ្គីភាព ឯកភាព ឆន្ទៈម្ចាស់ការ ការទទួលខុសត្រូវ ការចូលរួម…។ ចាកចេញអោយលឿនទៅ កូវីដ » ។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៥ មីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៩២៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨៩នាក់ និង ៤៤២នាក់ កំពុងសម្រាកព្យាបាល ៕


