ភ្នំពេញ៖ ក្រោយទទួលបានដំណឹងថា មានបុរសម្នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងផ្ទះខ្លួនឯង ស្រាប់តែចេញដើរហើរចល័ត ច្រើនកន្លែង រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះបានចុះទៅពិនិត្យ និងធ្វើការផាកពិន័យជា ទឹកប្រាក់ចំនួន ២លានរៀន ជាមួយនឹងការព្រមាន បន្ថែមពីវិធានការក្តៅបន្ត ក្នុងករណីមិនអនុត្តន៍ ត្រឹមត្រូវពេលធ្វើចត្តាឡីស័ក។
បុរសរងការផាកពិន័យ ខាងលើមាន ឈ្មោះ នូវ ចន្ថា មានអាសយដ្ឋាន នៅភូមិ៥សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាប់របងសាលារៀនហ៊ុន សែនមិត្តភាពក្រុងព្រះសីហនុ ធ្វើការនៅក្នុងសណ្ឋាគារ ឯកជនមួយ ក្នុងក្រុងព្រះសីហនុ ជាអ្នកពាក់ពន្ធ័ ដោយប្រយោល ជាមួយនឹងអ្នកជំងឺកូវីដ១៩ ដែលក្រុមការងារឆ្លើយតបបន្ទាន់ មន្ទីរសុខាភិបាលខេត្ត ដាក់ឲ្យធ្វើចត្តាឡីសក័ ដោយខ្លួនឯងនៅក្នុងផ្ទះ៕


