កណ្ដាល៖ រថយន្តដឹកទំនិញធុនធំ ពាក់ផ្លាកលេខ ព្រះសីហនុ 3A-4933 បុកពីក្រោយរថយន្តបែនដឹកដី ធុនតូចគ្មានផ្លាកលេខ ក៏បន្តទៅបុកម៉ូតូ បណ្តាលឱ្យនារី២នាក់ រងរបួសធ្ងន់ឯអ្នកបើកបរ រថយន្តទាំងពីរបានរត់គេចខ្លួន។
ករណីនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៤៥-៤៦ ភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពី រសៀលថ្ងៃទី៤ ខែមីនាឆ្នាំ២០២១។
មន្ត្រីនគរបាលបានឱ្យដឹងថា ម៉ូតូរងគ្រោះ ហុងដា ផ្លាកលេខ កណ្តាល1AD-4536 អ្នកបើកបរឈ្មោះ ស៊ន ស៊ីនួន ភេទស្រី អាយុ ២៥ឆ្នាំ រងរបួសធ្ងន់ អ្នករួមដំណើរឈ្មោះ ឡេង ឆវ័ន្ត ភេទស្រី អាយុ២៦ឆ្នាំ របួសធ្ងន់ជាកម្មការនី រោងចក្រ ទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ៕


