ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានបញ្ជូនសង្ស័យ៨នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពីសមត្ថកិច្ច ចាប់បានជាបន្តបន្ទាប់ ចំនួន៣ករណីផ្សេងគ្នា ។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ការបង្រ្កាបគ្រឿងញៀនទាំង៣ ករណីរួមមាន៖
ករណីទី១-នៅ រសៀលថ្ងៃទី២ ខែមីនា អាវុធហត្ថខណ្ឌកំបូល បានឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងភូមិ ថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល។ ជនសង្ស័យឈ្មោះ ម៉ៃ ភីន (ហៅអឹម) ភេទប្រុស អាយុ៣៦ ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល ។
ករណីទី២-នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ កម្លាំង អាវុធហត្ថខណ្ឌជ្រោយចង្វា បានឃាត់ជនសង្ស័យ៥នាក់ ករណីគ្រឿងញៀននៅ ភូមិដើគរ សង្កាត់-ខណ្ឌជ្រោយចង្វា។ ជនសង្ស័យទាំង៥នាក់រួម៖ឈ្មោះ មឿន វណ្ណៈ ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ,ឈ្មោះ ពុំ យឿន ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិដើមគរ សង្កាត់- ខណ្ឌជ្រោយចង្វារ។ ឈ្មោះ រិន ដាវ ភេទប្រុសអាយុ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិដើមគរ សង្កាត់-ខណ្ឌជ្រោយចង្វារ ,ឈ្មោះ កង អូន ហៅតឿ ភេទប្រុស អាយុ១៦ឆ្នាំទីលំនៅបច្ចុប្បន្នភូមិដើមគរ សង្កាត់,ខណ្ឌជ្រោយចង្វា និងឈ្មោះ អោប ខួច ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិដើមគរ សង្កាត់-ខណ្ឌជ្រោយចង្វារ ។
ចំណែកករណីទី៣ នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ អាវុធហត្ថខណ្ឌកំបូលបានឃាត់ ជនសង្ស័យ២នាក់ គ្រឿងញៀននៅ ក្នុងភូមិ តាកេរ សង្កាត់កំបូល ខណ្ឌកំបូល ។ ជនសង្ស័យទាំង២នាក់ឈ្មោះ ជា សោ ភេទប្រុស អាយុ ៣៦ ឆ្នាំ ស្នាក់នៅភូមិតាកេរសង្កាត់កំបូល ខណ្ឌកំបូល និងឈ្មោះ ភួង សំអុល ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិ អង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌ ពោធិ៍សែនជ័យ។
ក្នុងនោះមានវត្ថុតាងគ្រឿងញៀន៤៥កញ្ចប់ និងសម្ភារសម្រាប់សេពគ្រឿងញៀន បានមួយចំនួន ហើយបានបញ្ជូនទៅតុលាការ នារសៀលថ្ងៃទី៤មីនា ៕





