ភ្នំពេញ៖ ថៅកែស្រីម្នាក់ ជាម្ចាស់ហាងបោះដុំផលិតផល មកពីប្រទេសកូរ៉េ និងប្រើគណនី Facebook ឈ្មោះ Heng Mariza រងការចោទប្រកាន់ពាក់ព័ន្ធ ការប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃ មកលើឈ្នួលបម្រើស្រី ដែលទើបមានអាយុ ១៦ឆ្នាំប៉ុណ្ណោះ ។
នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នេះសាច់ញាតិជនរងគ្រោះ នឹងទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ខណ្ឌសែនសុខ ដើម្បីអោយសមត្ថកិច្ច ចាប់ខ្លួនថៅកែស្រីរូបនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
តាមរយៈឃ្លីបវីដេអូ ថៅកែស្រីរូបនេះ ក៏បានទទួលស្គាល់ថា ពិតជាបានប្រើអំពើហិង្សាលើឈ្នួលបម្រើ ប្រាកដមែន ៕




