ភ្នំពេញ៖ នៅទីបំផុតជនដៃ ដល់ដែល រំលោភសម្លាប់នារីស្រស់ស្អាតម្នាក់ ដែលជាបុគ្គលិកកាស៉ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាល តាមស្រាវជ្រាវចាប់ខ្លួនបានហើយ នៅវេលាម៉ោងជាង៩យប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ នៅខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យក្រោយពីធ្វើសកម្មភាព ចាប់រំលោភសម្លាប់ ប្លន់យកទ្រព្យសម្បត្តិ នៅក្នុងបន្ទប់ជួល នៅក្រុងប៉ោយប៉ែតរួចមក ជនសង្ស័យបានរត់គេចខ្លួន ទៅខេត្តសៀមរាបសំងំលាក់ខ្លួន ។
ក្រោយពីធ្វើការស្រាវជ្រាវ របស់សមត្ថកិច្ចនគរបាល ក្រុងប៉ោយប៉ែត និងនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំង នគរបាលខេត្តសៀមរាប និងកម្លាំងព្រហ្មទណ្ឌ នៃអគ្គនាយកដ្ឋាននគរបាលជាតិ និងមានការសម្របសម្រួល ពីតំណាងអយ្យការផង បានធ្វើការឃាត់ខ្លួនជនសង្ស័យ នៅក្នុងទីរួមខេត្តសៀមរាប ដោយដកហូតបានកាំបិទមួយ ដែលបានធ្វើសកម្មភាព លើជនរងគ្រោះផងដែរ ។
គួរបញ្ជាក់ថា នារីដែលជនដៃដល់ ចាក់សម្លាប់នៅក្នុងបន្ទប់ជួល កាលពីថ្ងៃទី០២ ខែមិនា ឆ្នាំ២០២១ នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ ជាបុក្គលិកកាស៊ីណូ សភាពរូបអាក្រាតកាយ មានស្នាមរបួសត្រង់កផងដែរ ដែលសាច់ញាតិទើបតែបូជាសព រួចរាល់តាមប្រពៃណីប៉ុណ្ណោះ៕





