កុំច្រឡំ! មិនមែនជីក ចាប់អន្ទង់ឬត្រីនោះទេ

0

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានបង្ហាញនូវសកម្មភាព មន្រ្តីរបស់ខ្លួនដែលកំពុងចុះលុយភក់ ដើម្បីជីកយក គ្រាប់បែកទម្លាក់ពីយន្តហោះ ដែលបន្សល់ទុកក្នុងអំឡុង ពេលប្រទេសមានសង្គ្រាម ដោយលោកបានលើកឡើងថា មិនមែនជីកចាប់អន្ទង់ឬត្រីនោះទេ​ គឺថាឃេីញក្បាលគ្រាប់រួចហេីយ​ ដូចនេះត្រូវតែមេីលកន្ទុយគ្រាប់ទៀត ដេីម្បីធានាសុវត្ថិភាព។

លោក ហេង រតនា បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះថា គ្រាប់បែកស្ថិតនៅក្នុងបឹងនិងស្រះត្រី​ ពិបាកធ្វេីដំណេីរទៅដល់​! មិនមែនជីកចាប់អន្ទង់ឬត្រីនោះទេ​ គឺថាឃេីញក្បាលគ្រាប់រួចហេីយ​ ដូចនេះត្រូវតែមេីលកន្ទុយគ្រាប់ទៀតដេីម្បីធានាសុវត្ថិភាព!

លោកបានបញ្ជាក់ថា «គ្រាប់បែកទម្លាក់ពីយន្តហោះនេះ​ មានក្បាលបង្កផ្ទុះចំនួន២គឺស្ថិត​នៅក្បាលមួយ​ និងនៅកន្ទុយគ្រាប់មួយដែលចាំបាច់ត្រូវតែដោះបន្សាបវា​ ទេីបអាចដឹកជញ្ជូនប្រកបដោយសុវត្ថិភាពល្អ!»៕