ភ្នំពេញ៖ ស្រ្តីម្នាក់បានបាត់ខ្លួនមួយថ្ងៃ ស្រាប់តែប្រទះឃើញលង់ទឹកស្លាប់ ស្ថិតត្រង់ភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២១។
អ្នកភូមិបានឱ្យដឹងថា៖សពជនរងគ្រោះឈ្មោះ លី គឹមឡាង ភេទស្រី អាយុ៤៣ឆ្នាំគឺមូលហេតុជនរងគ្រោះមានជំងឺប្រចាំកាយ(ស្រឺត)។ ស្រ្តីរងគ្រោះបានបាត់ខ្លួនរយ:ពេល១ថ្ងៃ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ។
ក្រោយពេលប្រទះឃើញ សមត្ថកិច្ចមូលដ្ឋានបានចុះ ទៅពិនិត្យសាកសព ជនរងគ្រោះ រួចបញ្ជាក់ថា ពិតជាស្លាប់ ដោយសារលង់ទឹកមែន៕

