ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឲ្យដឹងថា បុរសជនជាតិម្នាក់បានស្លាប់ នៅក្នុងមណ្ឌលព្យាបាលជំងឺ១៩ ព្រែកព្នៅនោះ គឺដោយសារ ប្រើប្រាស់សារថ្នាំញៀន ធ្ងន់ធ្ងរ បណ្ដាលឱ្យគាំងបេះដូងស្លាប់។
យោងតាមលិខិត របស់ក្រសួងសុខាភិបាល ផ្ញើរជូនសម្ដេចេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអោយដឹងថា ក្រោយពីក្រុមការងារ កោសល្យវិច្ច័យ បានពិនិត្យសាកសព នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ឃើញថា លទ្ធផលទទួលបាន ពីការពិនិត្យទឹកនោមបានបង្ហាញថា មានសារធាតុអំហ្វេតាមីនខ្ពស់ ដូច្នេះ បុគ្គលនេះ បានប្រើប្រាស់សារធាតុញៀន ប្រភេទអំហ្វេតាមីនក្នុងរយៈពេលយូរមកហើយ។
សេចក្តីសន្និដ្ឋាន៖ អ្នកជំងឺទទួលមរណៈភាពភ្លាមៗ ដោយសភាព វើមេថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលឲ្យគាំង បេះដូងស្លាប់ភ្លាមៗតែម្តង។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៩០៩នាក់ ក្នុងនោះ អ្នកជាសះស្បើយចំនួន ៤៨៤នាក់ និងកំពុងសម្រាកព្យាបាល ចំនួន ៤២៥នាក់៕