ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានស្លាប់នៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ១៩ ព្រែកព្នៅ។
ជាមួយគ្នានោះ បើយោងតាមការចុះផ្សាយរបស់គេហទំព័រ ស៊ីស៊ី ថាមស៍ បានអោយដឹងថា មន្រ្តីស្ថានទូតចិនបានឱ្យដឹងថា ជនជាតិចិនដែលស្លាប់នោះ គឺកើតឡើងនៅមណ្ឌលចត្តាឡីស័កមួយកន្លែងក្នុងរាជធានីភ្នំពេញ។ចំពោះមូលហេតុនៃការស្លាប់វិញ គឺស្ថានទូតមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយរង់ចាំរបាយការណ៍ពីក្រសួងសុខាភិបាលកម្ពុជា។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៩០៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤២៥នាក់ ហើយករណីឆ្លងក្នុងសហគមន៍នៅពេលចុងក្រោយនេះ ភាគច្រើនជាជនជាតិចិន ៕

