ភ្នំពេញ៖ ជនជាតិចិនម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន រេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យរងរបួស នៅស្រុកព្រៃនប់។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៥និង២៥នាទីទៀបភ្លឺឈានចូលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ស្ថិតលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៩៨-១៩៩ ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពព័ត៌មាន បានអោយដឹងថា រថយន្តម៉ាក Lexus RX 330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AY-9395 បើកបរដោយជនជាតិចិន (រងរបួស)។
ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ ៕


