អាណិតណាស់​! ព្រោះតែគីង្គក់ ធ្វើអោយក្មេងតូចៗមួយក្រុមរងគ្រោះ រហូតដល់មានអ្នកបាត់បង់ជីវិត

0

ភ្នំពេញ ៖ កុមារអាយុជាង១​ឆ្នាំម្នាក់​បានបាត់បង់ជីវិត និងកុមារតូចៗ៥​នាក់ទៀត បាន​កំពុងសម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ ដោយសារតែ​ពុល​សត្វគីង្គក់ ក្រោយពីពួកគេ​បានចាប់រួច​ក៏នាំគ្នា​ដុតហូប​ពេលដែលឪពុកម្ដាយមិននៅផ្ទះ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​សៀ​លថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិត្រពាំងព្នៅ ឃុំច្រេស ស្រុកកំពង់ត្រឡាច ។

យោងតាមប្រភពព័ត៌មានបានដឹង​ថាកុមា​រា​រងគ្រោះ​ដែលបាត់បង់ជីវិត​មានឈ្មោះ ឃិត បូរ៉ា អាយុ​១​ឆ្នាំ​៨​ខែ មានឪពុកឈ្មោះ សុខ ឃូឡា និងម្ដាយឈ្មោះ អាន សា​រិន ។

ចំណែកក្មេងរងគ្រោះ​៥​នាក់ទៀតមាន ៖
១-​កុមា​រា ត្រុង វាសនា អាយុ​៥​ឆ្នាំ
២-​កុមា​រា ឃតត ពិសិដ្ឋ អាយុ​៧​ឆ្នាំ​
៣-​កុមរា វីសុ​ផា​រិទ្ធ អាយុ​៧​ឆ្នាំ​
៤-​កុមារី សល់ មីនា អាយុ​៨​ឆ្នាំ
៥-​កុមា​រា ឃិ​ត ពៅ អាយុ​៤​ឆ្នាំ​។កុមារ​តូចៗ​ទាំងអស់រស់នៅ​ភូមិ​-​ឃុំ​កើតហេតុខាងលើ ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ ម៉ោងប្រមាណជាង​១០​ព្រឹក ខណៈ​ពេលដែលឪពុកម្ដាយ​របស់ពួកគេ​បាន​ធ្វើការនៅ​រោងចក្រអស់ ចំណែកជីដូនជីតា​ ក៏នាំគ្នា​ទៅ​វត្ត ហើយពួកគេ​ក្មេងៗ​ក៏បាននាំគ្នា​ដើរទៅ​វាលស្រែ ​ចាប់បានសត្វគីង្គក់ រួចយកមកអាំងហូបតែ​ម្តង៕