បុរសម្នាក់បែកថ្នាំ ដើរស្រែកឡូឡា នៅម្ដុំមុខផ្សារអូឡាំព្យា ថែមទាំងយកដុំថ្ម វៃលើមន្រ្តីនគរបាលម្នាក់ រងរបួស

0

ភ្នំពេញ៖ បុរសម្នាក់ សង្ស័យសេពគ្រឿងញៀន ច្រើនពេក រហូតឈានដល់ទប់ស្មារតី ខ្លួនឯង មិនបានដើរកាន់ដុំថ្ម រួចយកដុំថ្ម ដើរគប់គេឯង ត្រូវបានសមត្ថកិច្ច ចូលទៅធ្វើអន្តរាគមន៍ ហើយត្រូវជននោះយកដុំថ្មគប់ចំក្បាល សមត្ថកិច្ចផងដែរ ធ្វើឱ្យសមត្ថកិច្ចទ្រាំមិនបានក៏ឃាត់ខ្លួន យកមកអធិការដ្ឋានខណ្ឌ៧មករា។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង៤ រសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសម្នាក់ខាងលើនេះគេ មិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ គឺមានវ័យប្រហែលជា៣០ឆ្នាំ មិនដឹងដើរមកពីណានោះទេ ហើយពេលមកដល់មុខផ្សារ អូឡាំព្យាក៏បានស្រែកឡូឡា រួចក៏ត្រូវបានសមត្ថកិច្ច ចូលទៅអន្តរាគមន៍ ឃាត់ខ្លួនតែជននេះបានយកដុំថ្មគប់ទៅលើសមត្ថកិច្ចត្រូវចំក្បាលប៉ុន្តែរបួសស្រាលទេ។

ជាមួយគ្នានោះនគរបាលខណ្ឌ៧មករា បានអំពាវនាវដល់ប្រជាពលរដ្ឋ យុវជនយុវតីទាំងឡាយសូមមេត្តាជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះវាជាអំពើខុសច្បាប់និងធ្វើឱ្យយើងបាត់បង់ស្មារតីលែងស្គាល់បងប្អូន ខាតបង់ការសិក្សានិងទ្រព្យសម្បត្តិ ៕