ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោមឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ស្នងការរងផែនការងារ អន្តោប្រវេសន៍បាន ដឹកនាំមន្រ្តីការិយាល័យជំនាញនាំខ្លួនស្រ្តីជាជនបរទេសម្នាក់ឈ្មោះ ទ្រឿង ទីទួហាវ (Truong Thi Tu Hao) អាយុ២២ឆ្នាំ ជនជាតិវៀតណាម ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដេីម្បីចាត់ការតាមផ្លូវច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាម
សូមជម្រាបជូនថាកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចនៅស្រុកកំរៀង បានធ្វេីការឃាត់ខ្លួនស្រី្តរូបនេះនិងបុរសជាជនជាតិខ្មែរ ផ្សេងទៀតបន្ទាប់ពីពួកគាត់បាន បន្លំឆ្លងដែនដោយជិះរថយន្តដឹកផ្លែឈេីចូលពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិដូងស្រុកកំរៀងចូលមក ប្រទេសកម្ពុជា ដោយគេចវេសមិនព្រមធ្វេីចត្តាឡីស័ក។
ប៉ុន្តែទីបំផុតត្រូវបានសមត្ថកិច្ច រកឃេីញនិងនាំយកទៅធ្វេីចត្តាឡីស័កនៅទីនោះ តាមវិធានសុខាភិបាលរហូតមកទេីបពេលនេះត្រូវបានចាត់បញ្ជូនរូបគាត់ ទៅកាន់នាកដ្ឋានជំនាញដេីម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕




