ភ្នំពេញ ៖ សពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញទាំងអាក្រាតកាយក្នុងដីឡូតិ៍ទុកចោលមួយកន្លែងដោយមានសភាពសពហើមស្អុយរលួយ ស្ថិតនៅក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី០៤ ខែមីនា ឆ្នាំ២០២១ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនមានការប្រទះឃើញសពស្ត្រីរងគ្រោះ គឺមានពលរដ្ឋរស់នៅក្បែរតំបន់នោះ បានចូលទៅដើរលេង ស្រាប់តែធំក្លិនស្អុយនៅចុងដីផ្នែកខាងក្រោយ ក៏នាំគ្នាដើរទៅមើល ក៏ស្រាប់តែប្រទះឃើញសាកសពផ្កាប់មុខក្នុងថ្លុកទឹកក្នុងដីឡូតិ៍ខាងលើ ទើបបង្កអោយមានការភ្ញាក់ផ្អើលតែម្តង រហូតរាយការណ៍ជូនសមត្ថកិច្ចចុះអន្តរាគមន៍ ។
ប្រភពដដែលបានឱ្យដឹងថា មុនពេលកើតហេតុនាវេលាព្រឹកម៉ិញនេះ គឺគេមានប្រទះរថយន្តមួយគ្រឿងបានបើកចូលទៅក្នុងដីឡូតិ៍ដែលជាកន្លែងកើតហេតុនោះ ហើយរថយន្តនោះក៏បានបើកចេញមកវិញក្រោយមកក៏មានការភ្ញាក់ផ្អើលឆោឡោប្រទះឃើញសពស្ត្រីរងគ្រោះតែម្តង ៕




