ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស៥ នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះចរាចរណ៍មួយ រវាងរថយន្តបែនដឹកដី រ៉េចង្កូតទៅបុករថយន្តសាំងយ៉ុងដឹកអ្នកដំណើរ ពេញទំហឹងក្នុងទិសដៅច្រាស់ គ្នាពីត្បូងទៅជើង។
ហេតុការណ៍គ្រោះថ្នាក់គ្រោះចរាចរណ៍ ដ៏រន្ធត់ខាងលើនេះកើតឡើង នៅកាលពីថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវលេខ៦ ផ្លូវអាស៊ានវាងផ្សារកំពង់ថ្ម ស្ថិតភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ៕


