ក្ដៅៗ! រកឃើញកុមារី អាយុ១២ឆ្នាំ ម្នាក់ ឆ្លងកូវីដ១៩ នៅខណ្ឌឫស្សីកែវ

0

ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានអោយដឹងថា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង០០នាទី នៅចំនុចផ្ទះលេខ ១១៣២ ផ្លូវបេតុង ក្រុមទី១១ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ បានប្រមូលយកសំណាក ទៅធ្វើតេស្ដជាលើកទីពីរ មានចំនួន ១២ នាក់ (ប្រុស ០៥នាក់) (ស្រី ០៧នាក់) ជាលទ្ធផលរកឃើញមាន អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ម្នាក់ ជាកុមារី អាយុ១២ឆ្នាំ (ត្រូវជាកូនរបស់ស្ត្រី អាយុ៣៦ឆ្នាំ និងបុរស អាយុ៣៩ឆ្នាំ ដែលបានវិជ្ជមាននឹងមេរោគកូវីដ១៩)។ បច្ចុប្បន្ននេះ កុមារីខាងលើ ត្រូវបាន ក្រុមគ្រូពេទ្យយកទៅព្យាបាល នៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ (ព្រែកព្នៅ) ហើយ ៕

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៩០៩នាក់ ក្នុងនោះបានព្យាបាលជាអ្នកជាសះស្បើយសរុបចំនួន ៤៨៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤២៥នាក់ (គ្មានអ្នកស្លាប់)៕