ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអនុញាតឲ្យបិទសាលារៀន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងព្រះសីហនុបន្តទៀត ដើម្បីបង្កា និងទប់ស្កាត់ការឆ្លងរីករាលដាល់ជំងឺកូវីដ១៩ ។
ក្នុងសន្និសីទសារព័ត៌មាន អំពីការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅថ្ងៃទី៤ មីនានេះ សម្ដេចគូសបញ្ជាក់ថា ការសម្រេចឲ្យបន្តបិទសាលា នៅរាជធានីខេត្តទាំង៣នេះ គឺធ្វើឡើងតាមសំណើរបស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។