ពាក្យ «បើមិនបាននាំសុខឲ្យគេទេ គឺកុំនាំទុក្ខឲ្យគេអី» ជាមេរៀនដែលលោក ពេជ្រ ស្រស់ ចងចាំមិនភ្លេច

0

ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានរំលឹកពាក្យមួយឃ្លាដែលសរសេរថា «បើមិនបាននាំសុខឲ្យគេទេ គឺកុំនាំទុក្ខឲ្យគេអី» ដែលពាក្យនេះជាមេរៀន ធ្វើឲ្យចងចាំមិនដែលភ្លេច ។

លោក ពេជ្រ ស្រស់ បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី៤ មីនានេះថា « “បើមិនបាននាំសុខឲ្យគេទេ គឺកុំនាំទុក្ខឲ្យគេអី” ពាក្យខាងលើនេះគឺជា មេរៀនមួយដែលខ្ញុំចងចាំជានិច្ច ហើយខ្ញុំក៏តែងតែរំលឹក ខ្លួនឯងជាប្រចាំដែរ» ។

ជាមួយគ្នានោះមេបក្សយុវជនកម្ពុជា ក៏បានអរគុណដល់ម្ចាស់ពាក្យសម្តីខាងលើ ដែលបានដាស់សតិលោកឲ្យយល់ ពីទំនាក់ទំនងជាមួយមនុស្ស ឲ្យកាន់តែច្បាស់ ហើយឲ្យកាន់តែប្រុងប្រយត្ន័ជានិច្ច ៕