ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា វ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់មិត្តចិន អាចរក្សាទុក បានរយៈពេល ១ឆ្នាំ ទើបផុតកំណត់ ប៉ុន្តែវ៉ាក់សាំងអាស្ត្រាហ្សេនីកា ដែលជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) អាចរក្សាទុកបានត្រឹម ៦ខែប៉ុណ្ណោះ ។
នេះបើយោងតាមប្រសាសន៍សម្ដេចតេជោ ថ្លែងក្នុងសន្និសីទសារព័ត៌មាន អំពីការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី៤ មីនានេះ ។