ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បានលបលួចចូលទៅក្នុងមុង ក្មេងស្រីអាយុទើប ១៤ឆ្នាំ ខណៈនាងកំពុងដេកនាពេលរាត្រី បានធ្វើសកម្មភាពបៀតបៀនកេរ្តិ៍ខ្មាស រហូតដល់នាងភ្ញាក់ដឹងខ្លួន ស្រែកផ្អើលឆោឡោឲ្យ ឳពុកម្តាយមកជួយ ។
ហេតុការណ៍នេះកើតឡើង នៅវេលាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ក្នុងចំណុភូមិចំបក់ ឃុំហប់ ស្រុកគាស់ក្រឡ ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ និង សាវ័ន ភេទប្រុស អាយុ៤៨ឆ្នាំ ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ជ.ធ.ត អាយុ១៤ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុជាមួយគ្នា។
ករណីប្រទូស្តកេរ្តិ៍ខ្មាស់នេះ សមត្ថកិច្ចជំនាញនៃអធិការនគរបាលស្រុក បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ និងកសាងសំណុំរឿងបញ្ជូនការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕