ភ្នំពេញ៖ សមត្ថកិច្ចស្រុកក្រគរ បានបញ្ជូនឪពុកបង្កើតរំលោភសពសន្ថវៈ លើកូនស្រីខ្លួនឯងបានសម្រេច ទៅមន្ត្រីស្ថាបនជំនាញខេត្តដើម្បីបន្តនីតិវិធី ។ ហេតុការណ៍នេះបានកើតឡើង កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នៅភូមិស្វាយសជាអន្សាចំបក់ ស្រុកក្រគ ខេត្តពោធិសាត់។
ជនសង្ស័យជាឪពុក អាយុ ៣២ឆ្នាំបច្ចុប្បន្ន រស់នៅភូមិ.ឃុំ ស្រុកកើតហេតុមានប្រពន្ធ និងកូនចំនួន ២នាក់រស់នៅក្នុងបន្ទុកគ្រួសារ ។ ចំណែកកូនស្រីរងគ្រោះអាយុ១០ឆ្នាំ ។
ដោយឃើញកូនស្រី ស្ថិតក្នុងស្ថានភាពស្លេកស្លាំង និងមានហូរឈាមមិនដាច់ ស្រ្តីជាម្ដាយក៏បានលួងលោមសាកសួរកូនស្រីពីមូលហេតុ ។ កូនស្រីបានរៀបរាប់ប្រាប់ម្ដាយជាហូរហែ ទើបបែករឿង និងរាយការណ៍មកសមត្ថកិច្ច ឱ្យចាប់ខ្លួនឪពុកតែម្តង ៕