ភ្លេចមុខអាគាត់ហ្នឹងឬនៅ! ពេលនេះតុលាការ សម្រេចដាក់គុកកូនអារ.កសម្លាប់ម្តាយក្នុងបន្ទប់ជួល ៣០ឆ្នាំ

0

ភ្នំពេញ៖ ចៅក្រមជំនុំជម្រះសាលា ដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ បានសម្រេចផ្តន្ទាទោសពិរុទ្ធជនជាកូនដែលអារ.ក សម្លាប់ម្តាយដាក់គុក ៣០ឆ្នាំ ។

ជនជាប់ចោទឈ្មោះ អ៊ាម សំណាង ភេទ ប្រុសអាយុ៣២ឆ្នាំ បុគ្គលិក រោង ចក្រតំឡើងម៉ូតូហុងដា ស្ថិតនៅផ្លូវ វេងស្រេង មានទីកន្លែងកំណើត ស្រុកកោះប៉ែនខ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ តុលាការដាក់ពន្ធនាគារកំណត់ ៣០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ.ឃាតកម្ម ដោយអំពើឃោរឃៅ ដោយកូននប្រុសមានជំងឺសសៃប្រសាទ។

សូមរំលឹកថា ស្ត្រីចំណាស់ម្នាក់ត្រូវបាន កូនប្រុសចាប់អារក ដាច់ចេញពីស្មា ស្លាប់ក្នុងបន្ទប់ជួល រួចរត់គេចខ្លួនបាត់ កាលពីម៉ោង១១យប់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០។ ក្រោយពីឃាតកម្មកើតឡើងសមត្ថកិច្ចបើក ការស៊ើបអង្កេតទើបឈានដល់ ការឃាត់ខ្លួនជនសង្ស័យជាកូនបង្កើតនៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃ២៩ សីហា។ប្រជាពលរដ្ឋឃើញជន សង្ស័យ ដើរស្រាត នៅក្រោយមន្ទីរពេទ្យសែនសុខ IU ក៏បានរាយការណ៍ទៅសមត្ថកិច្ចមកមើល ទើបដឹងថាជាជនដៃដល់ពិតប្រាកដ ក៏ឃាត់ខ្លួនតែម្តង៕