ភ្នំពេញ៖ មន្រ្តីអន្តរក្រសួងដឹកនាំ ដោយឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការប្រយុទ្ឋប្រឆាំង ផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ បានចុះឆែកឆេរ ទីតាំងកែភេទមួយកន្លែង ស្ថិតនៅសង្កាត់ទំនប់ទឹក ក្បែស្ថានទូតចិន ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បន្ទាប់ដឹងថាកន្លែងនេះ បានលួចលាក់កែភេទ ជ្រកក្រោមអាជីវកម្ម កែសម្ផស្ស ដោយប្រើប្រាស់ ផលិតផលក្លែងក្លាយ និងឪសថផ្សេងៗ ទៀតពុំបានឆ្លង និងគ្មានការអនុញ្ញាត ពីក្រសួងសុខាភិបាលកម្ពុជា ។