ភ្នំពេញ៖ ក្រោយកើតមានករណីអារ.ក សម្លាប់ស្រីស្អាតម្នាក ក្នុងបន្ទប់ជួលលេខ៥ កាលពីម៉ោង ៨៖៣០នាទីយប់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះ ពេលនេះកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់ យកទៅសួរនាំ ។
ជនរងគ្រោះមានឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ ជាបុគ្គលឹកធ្វើការនៅក្រុមហ៊ុនកាស៊ីណូ ហ្ក្រេនរីសត រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ករណីនេះសង្ស័យជាករណីឃាតកម្ម ដោយសារនៅលើរូបរាងកាយជនរងគ្រោះ មានស្នាមចាក់នឹងកាំបិតជាច្រើនកន្លែង នឹងអា.ក. រួចយកភួយគ្របពីលើសាកសព និងដៃចងជាប់ទៅហ្នឹងអាវទ្រនាប់។
នៅក្នុងបន្ទប់ជួលខាងលើ ជនរងគ្រោះជួលស្នាក់នៅពីនាក់មិត្តភ័ក្រ តែនៅមុនពេលកើតហេតុ មិត្តភ័ក្រចេញទៅធ្វើការបាត់ រីឯជនរងគ្រោះសម្រាកនៅម្នាក់ឯង លុះក្រោយកើតហេតុ មិត្តភ័ក្របានចេញពីធ្វើការវិញ មកដល់កន្លែងស្នាក់នៅ បែជាឃើញបន្ទប់ចាក់សោពីខាងក្នុង ទើបបង្កការភ្ញាក់ផ្អើលតែម្តង។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចជំនាញក្រុងប៉ោយប៉ែត និងព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ បានចុះមកពិនិត្យ ធ្វើកោសល្យវិច័យ នឹងឆែកមើលកាមេរ៉ាសុវត្ថិភាព ដើម្បីស្វែងរកការពិតថា តើជាករណីអ្វីពិតប្រាកដ។
ក្រោយពីបង្កការភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ចជំនាញក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវ តែប្រភពថា ជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធករណីខាងលើនោះ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនមកសួនាំដែលជននេះជាជនជាតិខ្មែរ តែករណីនោះគេមិនទាន់ដឹងជាករណីប្លន់ ឬជារឿងស្នេហាត្រីកោណឡើយ ព្រោះកម្លាំងជំនាញកំពុងតែស្រាវជ្រាវបន្ថែម។ ចំណែកសពនារីរងគ្រោះក្រោយពីពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕