បើកហ្វេសប៊ុកឃើញ តែស៊ាររូបចោរប្លន់ជម្រិតទារលុយ ១លានដុល្លារ ស្រាប់តែ ពេជ្រ សោភា ដាក់មួយឃ្លាផ្ទុះការគាំទ្រ

0

ភ្នំពេញ៖ ក្រោយបើកហ្វេសប៊ុក មកឃើញតែស៊ាររូបចោរប្លន់ជម្រិតទារលុយ ១លានដុល្លារ ដែលទើបត្រូវបង្រ្កាបនោះស្រាប់តែ តារាចម្រៀងស្រីដ៏ល្បីល្បាញម្នាក់ ក្នុងផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បានបង្ហោះសារក្រើនរំលឹកដល់មហាជនថា ចោរស្លាប់បាត់ហើយ តែជំងឺកូវីដ១៩ មិនទាន់ស្លាប់ទេ សូមបងប្អូនកុំភ្លេចខ្លួន និងត្រូវបង្កើនការប្រុងប្រយ័ត្ន។

តារាចម្រៀង ពេជ្រ សោភា បានសរសេរលើហ្វេសប៊ុកនៅថ្ងៃនេះថា “បើ FB មកឃើញបងប្អូនមួយចំនួនស៊ែរតែរូបចោរ ចោរស្លាប់បាត់ហើយ ចង់អោយបងវិញមែន? ដល់រឿងកូវិដលែងសូវខ្លាចចោរស្លាប់បាត់ហើយ តែកូវិដនៅរស់ហើយជិតៗយើងរហូតណាបងប្អូន សុំកុំភ្លេចខ្លួនណា បើខ្ញុំនិយាយខុសសុំទោសទុកមុនផង” ៕