បើកឡានហាយឡែនឌ័រ បំពានភ្លើងស្តុបជ្រុលទៅ ថើបឡានបែនដឹកខ្សាច់ ខ្ទេចមុខ…

0

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តហាយឡែនឌ័រ បំពានភ្លើងស្តុបជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ ចំពីមុខពេញទំហឹង បណ្ដាលឱ្យរថយន្តបង្ក ខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង។ ហេតុការណ៍នេះកើតឡើង នៅតាមបណ្ដោយផ្លូវ១១៥ កែងនឹងផ្លូវ២១B ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីរំលងអធ្រាត្រចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។

បើតាមអ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តម៉ាកហីយ៉ាន់ដាយដឹកខ្សាច់ធុនធំ ពាក់ផ្លាកលេខ កំពង់ចាម 3A-7871 ធ្វើដំណើរតាមបណ្ដោយផ្លូវ១១៥មកឈប់ ស្តុបបម្រុងឆ្លង។ ពេលនោះ ស្រាប់តែមានរថយន្ត ម៉ាកហាយឡែនឌ័រពណ៌ទឹកប្រាក់ អត់មានផ្លាកលេខបើកក្នុងល្បឿនលឿន ទាំងបំពានស្តុបក្រហម ទៅបុកចំពីចំហៀងខាងមុខរថយន្តបែនដឹកខ្សាច់ពេញទំហឹង បណ្តាលឱ្យរងការខូចខាត រថយន្តទាំងសងខាង ៕