ភ្នំពេញ៖ លំនៅដ្ឋានប្រជាពលរដ្ឋ នៅក្នុងឃុំចំនួន៣ សរុប ៤០ខ្នង រួមនិងរោងម៉ាស៊ីនកិនស្រូវមួយកន្លែង បានរងផលប៉ះពាល់ខូចខាត របើកដំបូល ជញ្ជាំង ដោយសារបាតុភូតធម្មជាតិ ភ្លៀងលាយឡំ ខ្យល់កន្ត្រាក់ ផ្ទររន្ទះ ។
ហេតុការណ៍នេះកើតឡើង នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៥និង២០នាទី នៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ។
តាមសេចក្តីរាយការណ៍ ពីសមត្ថកិច្ចបានអោយដឹងថា ឃុំទាំង៣ ដែលរងការខូចខាត ក្នុងនោះរួមមាន៖ -ឃុំស្តុកប្រវឹក ខូចខាតរបើកដំបូលផ្ទះ ចំនួន ២២ខ្នងផ្ទះ ។ -ឃុំព្រៃត្រឡាច ខូចខាតរបើកដំបូលផ្ទះចំនួន ១៣ខ្នងផ្ទះ និងឃុំមុខរាហ៍ ខូចខាតរបើកដំបូលផ្ទះចំនួន ៥ខ្នងផ្ទះ និងរោងម៉ាស៊ីនកិនស្រូវ ១កន្លែង ត្រូវបានរំកិលធ្លាក់ចេញពីជើងតាង ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុករុក្ខគីរី បានចុះធ្វើការត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋឡើងវិញ ៕


