១៥ដុល្លារ! បុរសម្នាក់ឌុបនារីរកស៊ីផ្លូវភេទ ទៅដេកផ្ទះសំណាក់ មិនទាន់បានអី​ផង នាង​ប្រើ​ល្បិច​ខ្ចីទូរស័ព្ទ ចុះទិញ​ស្រោម​​​អនាម័យ គេចខ្លួនបាត់ស្រមោល

0

ភ្នំពេញ៖ បុរស​ម្នាក់​ និយាយ​តថ្លៃ​ជាមួយ នារី​រកស៊ី​ផ្លូវភេទ​ម្នាក់​ក្នុង​តម្លៃ​ ១៥​ដុល្លារ រួច​ឌុប​ទៅ​ដេកផ្ទះ​សំណាក់ មិន​ទាន់​​បាន​ធ្វើ​អី​អី​ផង ស្រាប់តែនាង​ទារ​លុយ​មុន រួច​លួច​យក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ដោយ​ប្រាប់​ថា «​ខ្ចី ចុះ​ទៅ​ទិញ​ស្រោមអនាម័យ​មួយ​ភ្លែត​» ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ហេតុការណ៍នេះ បានបង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​​ម៉ោង ​១១​យប់ ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ «​បេ​9» នៅ​ចំណុច​មុខ​វិហារ​អ៊ី​ស្លា​ម​បឹង​កក់ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

បើ​តាម​បុរសជន​រង​គ្រោះ​ បានរៀបរាប់​ថា មុន​កើតហេតុ រូប​គាត់​បាន​ជិះ​ម៉ូតូ​ដើរ​លេង រួច​ក៏​បាន​ទៅ​ម្តុំ​វត្ត​ភ្នំ​ តថ្លៃ​នារី​រកស៊ី​ផ្លូវភេទ​ម្នាក់ ​យក​មក​រួមមេត្រី​ក្នុង​តម្លៃ​ ១៥​ដុល្លារ ។ ពេល​ដែល​ចរចា​គ្នា​ត្រូវរ៉ូវ​ជាមួយ​នារី​ជា​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ខាងលើ​នោះ​រួច​ហើយ រូប​គាត់​ក៏​បាន​ឌុ​ប​នាង​ដើរ​លេង រួច​បាវ​ញ៉ាំ​គុយទាវ និង​ទឹក​កា​ឡុ​ក បន្ទាប់​មក​ក៏​បន្ត​នាំ​នាង​ទៅ​គេង​នៅផ្ទះ​សំណាក់​ កន្លែង​កើតហេតុ​ខាងលើ ។ លុះ​ពេល​ទៅ​ដល់​ផ្ទះសំណាក់​នោះ នាង​បាន​ទារ​លុយ​ថ្លៃ​សេវា​មុន ហើយ​រូប​គាត់​ក៏​ឱ្យ និង​បាន​ចូល​ទៅ​ងូតទឹក​ក្នុង​បន្ទប់ទឹក ដោយ​ទុក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក HAUWEI មិន​ចាំ​ស៊េរី នៅ​លើ​តុ ។ ខណៈ​ពេល​នោះ នារី​ជា​ជនសង្ស័យ​រូប​នេះ​ក៏​ឆ្លៀតឱកាស ​ពេល​គាត់​កំពុង​តែ​ងូតទឹក នាង​ក៏​បាន​លួច​យក​ទូរស័ព្ទ​ដៃ​របស់​គាត់ ហើយ​បើកទ្វារ​ចេញ និង​បាន​ប្រាប់​គាត់​ថា «​ខ្ចី​ចុះ​ទៅ​ទិញ​ស្រោមអនាម័យ​មួយ​ភ្លែត​» ដោយ​ទុកចិត្ត​គាត់​ក៏​ឱ្យទៅ ស្រាប់តែ​មិនឃើញ​ត្រលប់​មក​វិញ​ទេ ទើប​គាត់​ដឹងខ្លួន​ថា ចាញ់បោក ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្ទះសំណាក់​តែ​ម្តង ។

ក្រោយ​ពេល​កើត បុរស​រង​គ្រោះ​ខាងលើ បានទៅ​ដាក់​ពាក្យបណ្ដឹង​ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក ៕