ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣៤នាក់ថែមទៀត ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ នៃ «ព្រឹត្តិការណ៍២០កុម្ភៈ»។
គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នៅកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប៨៧៨ នាក់អ្នកជាសះស្បើយ៤៨២ នាក់និងអ្នកកំពុងព្យាបាល៣៩៦ នាក់៕




